Search for:
Slide 2
Slide 2

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល


ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោក រួមទាំងប្រទេសកម្ពុជា បានរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ កត្តាជំរុញសេដ្ឋកិច្ចសំខាន់ៗរួមមាន ផលិតកម្មកាត់ដេរទេសចរណ៍ សំណង់ និងអចលនវត្ថុបានធ្លាក់ចុះក្នុងកម្រិតជាក់លាក់មួយ។ ទន្ទឹមនឹងនេះ អតិផរណាកំពុងកើនឡើង ខណៈដែលសង្វាក់ផលិតកម្ម ការនាំចេញ និងការនាំចូលមិនអាចដំណើរការដោយ        រលូន។ ដើម្បីស្តារកំណើនសេដ្ឋកិច្ចរបស់យើង និងធ្វើឱ្យអាជីវកម្មបើកដំណើរការឡើងវិញ រាជរដ្ឋា        ភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយមួយចំនួនដូចជា កម្មវិធីចាក់ថ្នាំបង្ការ ដែលរួមមានដូសទី១ ទី២ ទី៣ និងដូសជំរុញសម្រាប់ប្រជាជនទូទាំងប្រទេស ដោយទទួលបានជោគជ័យយ៉ាងខ្លាំង។ ប្រទេសកម្ពុជាក៏មានអត្រា​មរណភាព​កូវីដ-១៩ ទាប​ផងដែរ បើប្រៀបធៀបជាមួយប្រទេសផ្សេងទៀត ។ កម្មវិធី​នេះ​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​បើក​ច្រក​ព្រំដែន​ឡើងវិញ និង​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាង​ឆាប់​រហ័ស។

 

ទន្ទឹមនឹងនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី បានបន្តអភិវឌ្ឍមូលដ្ឋានហិរញ្ញវត្ថុដ៏រឹងមាំ បង្កើតផលិតផល សេវាកម្ម និងបន្តពង្រីកអាជីវកម្មដោយផ្អែកលើផែនការយុទ្ធសាស្រ្តរយៈពេលវែង។       ក្រោមគោលបំណងអាជីវកម្មរយៈពេលវែង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី បន្តដំណើរក្នុងការផ្លាស់ប្តូរខ្លួនដោយការធ្វើឱ្យប្រសើរឡើងដូចជាការពង្រឹងសមត្ថភាព ការពង្រីកជួរសេវាកម្ម ពង្រីកមូលដ្ឋានអតិថិជន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់ដំណោះស្រាយដោយប្រព័ន្ធឌីជីថល ដើម្បីបំពេញតម្រូវការ          ទីផ្សារ។ ជាងនេះទៅទៀត នៅឆ្នាំ ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី បានចាប់ផ្តើមបង្កើតការ   ស្នើរកម្ចីតាមរយៈគេហទំព័រ។ ដំណើរការនេះមិនត្រឹមតែធ្វើឱ្យចំណេញពេលវេលាប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលដល់អតិថិជនក្នុងការស្នើសុំប្រាក់កម្ចីផងដែរ។ យើងក៏បានពង្រីកបន្ថែមទៀតជាមួយនឹង  មុខងារ e-KYC ដើម្បីធ្វើឱ្យសេវាកម្មនេះមានការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុកាន់តែច្រើននៅក្នុងប្រទេស។

 

យើងជឿជាក់ថា ការអភិវឌ្ឍន៍ក្នុងក្របខណ្ឌត្រួតពិនិត្យ និងបទប្បញ្ញត្តិ គឺជាចំនុចសំខាន់មួយ ដែលមានឥទ្ធិពលលើគំរូអាជីវកម្ម និងយុទ្ធសាស្ត្ររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ។ ដូច្នេះហើយ យើងបានអនុវត្ត និងសម្រេចបាននូវតម្រូវការបទប្បញ្ញត្តិក្នុងការបន្តតាមដានយ៉ាងដិតដល់នូវអនុបាតបទប្បញ្ញត្តិ និងរក្សាទីតាំងនៃការផ្តល់ប្រាក់កម្ចីជាប្រាក់រៀល ដើម្បីបំពេញបាន ១០% នៃផលប័ត្រប្រាក់កម្ចីសរុប។

 

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់នាយកប្រតិបត្តិ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់សម្រាប់ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវគោលដៅរបស់ស្ថាប័នយើង ទោះបីស្ថិតក្នុងស្ថានភាពរាតត្បាតកូវីដ-១៩ក៏ដោយ។

 

លោក​ វូ​ ចិន

ប្រធានក្រុមប្រឹក្សាភិបាល