Search for:
Slide 2

អំពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ ២០១៨ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនដែលគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់បុគ្គល និងសហគ្រាសក្នុងប្រទេសកម្ពុជា។ ម្ចាស់ភាគហ៊ុនរបស់យើងទាំងពីរគឺលោក វូ ចិន និងលោក វូ ស៊ូយុន គឺជាពាណិជ្ជករតៃវ៉ាន់ដំបូងដែលឈានមុខគេក្នុងប្រទេសកម្ពុជា។ ពួកគាត់ទាំងពីររូបបានប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ ដោយសារតែភាពរីកចម្រើននៃអាជីវកម្មនៅកម្ពុជា និងការរួមចំណែកដ៏ធំរបស់ពួកគាត់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៃប្រទេសកម្ពុជា ពួកគាត់ទទួលបានសញ្ជាតិកម្ពុជា និងបានចាប់ផ្តើមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ផ្តល់នូវសេវាកម្មល្អបំផុតជូនអតិថិជនដូចជា ការការពារអតិថិជន និង ផ្តល់នូវការប្រកួតប្រជែង និងការច្នៃប្រឌិតផលិតផលកម្ចីដល់ពាណិជ្ជករ សហគ្រិន អាជីវករ កសិករ និងអាជីវកម្មគ្រួសារផ្ទាល់ខ្លួន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ត្រូវបានបង្កើតឡើងជាមួយនឹងតម្លៃស្នូលរបស់យើង ដើម្បីជួយប្រជាជនក្រីក្រដែលមានការលំបាកក្នុងការស្នើសុំសេវាហិរញ្ញវត្ថុពីធនាគារពាណិជ្ជ ដើម្បីជាទុនបន្ថែមសម្រាប់ដំណើរការ និងពង្រីកអាជីវកម្មរបស់ពួកគាត់។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី មានបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ ដែលអាចជួយឱ្យអតិថិជន និងដៃគូរបស់យើងសម្រេចបាននូវអាជីវកម្មរបស់ពួកគាត់។


បេសកកម្ម

ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និង ផ្តល់សេវាល្អដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។

ចក្ខុវិស័យ

ជាជម្រើសទី១ និង ជាដៃគូយុទ្ធសាស្រ្តដ៏ល្អបំផុត ដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិត និងបង្កើតតម្លៃប្រកបដោយនិរន្តរភាពសម្រាប់ភាគទុនិក បុគ្គលិក និងសហគមន៍។

តម្លៃស្នូល