Search for:

ហេតុអ្វីចូលរួមជាមួយយើង ?


យើងផ្តល់ជូននូវ​ អត្ថប្រយោជន៍ដែលមានភាពប្រកួតប្រជែងដល់និយោជិក​ ឬបុគ្គលិក គ្រប់កម្រិត ។ លើសពីនេះទៅទៀតបុគ្គលិកទាំងអស់​​នឹងទទួលបាន កម្មវិធី បណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ជាច្រើន ដើម្បីបង្កើនចំណេះដឹងរបស់ពួកគេ​​​ សម្រាប់កំណើននាពេលអនាគត។

 


 

ឱកាសការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក

 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក​ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​​ថ្មីមួយ ដែលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា (NBC) ។ ចក្ខុវិស័យរបស់យើង​ គឺដើម្បីក្លាយជាជម្រើសដំបូង និងជាដៃគូយុទ្ធសាស្រ្តដ៏ល្អបំផុត ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិត និងបង្កើតតម្លៃប្រកបដោយចីរភាពសម្រាប់ ភាគទុនិក បុគ្គលិក និងសហគមន៍។ បេសកកម្មរបស់យើងគឺដើម្បីរចនាច្នៃប្រឌិត ដំណោះស្រាយហិរញ្ញវត្ថុ និងផ្តល់សេវាល្អដើម្បីបង្កើនគុណភាពជីវិតប្រសើរជាងមុន។

 

ជាមួយនឹងចក្ខុវិស័យ និងបេសកកម្ម ច្បាស់លាស់ យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាពខ្ពស់ដើម្បីបំពេញការងារ គ្រប់មុខតំណែង។

របៀបក្នុងការដាក់ពាក្យ

 

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV របស់អ្នក (មិនធំជាង 1mb) ដែលមានរូបថតថ្មីៗ និងឯកសារដែលមានឈ្មោះជា CV របស់ Mr.XXX មកកាន់អាស័យដ្ឋានខាងក្រោម។ មាន​តែ​បេក្ខជន​ដែល​ជាប់​ក្នុង​បញ្ជី​សម្រាំង​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​ទាក់ទង​ទៅ​សម្ភាសន៍។

 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក
នាយកដ្ឋានធនធានមនុស្ស

ទូរស័ព្ទលេខ: ០២៣ ៩០១ ៦៨៨ / ០៨៦​ ៩៩៩ ៥៧៦

អ៊ីម៉ែល: info@familymfi.com, hr@familymfi.com

អាសយដ្ឋាន: ផ្ទះលេខ KH១+KH២ ផ្លូវ១០៥ សង្កាត់ទូលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ.