Search for:
Slide 2

អំពីភាគទុនិក​ និងក្រុមប្រឹក្សាភិបាល


លោក វូ ចិន

ភាគទុនិក នឹង​ ប្រធានក្រុមប្រឹក្សាភិបាល

លោក វូ ចិន គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី តាំងពីឆ្នាំ ២០១៨ និងជាគណៈកម្មាធិការសវនកម្ម គណៈកម្មាធិការតម្លៃការតែងតាំង និងជាគណៈកម្មាធិការហានិភ័យផងដែរ។ លោកបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យហ្គ្រីហ្វីត ក្នុងប្រទេសអូស្ត្រាលី ជំនាញពាណិជ្ជកម្មអន្តរ ជាតិ។ លោកក៏បានចូលរួមសន្និសីទក្នុងនិងក្រៅប្រទេសជាច្រើនផងដែរ មានដូចជាកិច្ចប្រជុំលើកទី ៣០ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ឧស្សាហកម្ម និងពាណិជ្ជកម្ម។ លោកក៏បានឈ្នះពានរង្វាន់ជាច្រើននៅក្រៅប្រទេសក្នុងឆ្នាំ ២០១៨ ដែលជាពានរង្វាន់ឆ្នើមបំផុតមួយ នៃសហគ្រាសឆ្នើមទាំង ១០ ក្នុងប្រទេសតៃវ៉ាន់ ដែលមានឈ្មោះថា Golden Peak Award ជំនាន់ទី ១៩។ ក្រៅពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី លោក វូ ចិន ក៏គ្រប់គ្រងអាជីវកម្ម និងក្រុមហ៊ុនវិនិយោគជាច្រើនទៀត រួមមានក្រុមហ៊ុន តៃវ៉ាន់ ជី ឈី ខូអិលធីឌី, ក្រុមហ៊ុនវៀតណាម ហ្វូខិស, ក្រុមហ៊ុនជេអិល អភិវឌ្ឍន៍ ខូអិលធីឌី, SHINESTONE PLC, សមាគមសប្បុរសធម៌កម្ពុជា និង ក្រុមហ៊ុនប៊ែលវ៉ាន់រ៉ូសាច អិលធីឌី។

លោក វូ ស៊ូយុន

ភាគទុនិក នឹង​ ក្រុមប្រឹក្សាភិបាល

លោក វូ ស៊ូយុន គឺជាក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វាមីលី ចាប់តាំងពីឆ្នាំ ២០១៨។ លោកក៏ជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជាច្រើនរួមទាំងក្រុមហ៊ុនសាជីវកម្មដូចជា ក្រុមហ៊ុន ម៉ាត ស៊ុ បាយអូតិចណូឡូជី, សមាគមសប្បុរសធម៌ ជេ អិល កម្ពុជា និង ក្លឹប រ៉ុតធឺរី នៃតៃចុង តៃស៊ី ។ លោកគឺជាអនុប្រធានទូទៅនៃក្រុមហ៊ុន តៃវ៉ាន់ ជី ឈី ខូអិលធីឌី និងជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ម៉ាត ស៊ុ ប្រូភើធីខូអិលធីឌី។ លើសពីនេះទៅទៀត លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យហ្គ្រីហ្វីត ក្នុងប្រទេសអូស្ត្រាលី ផ្នែកទីផ្សារ និងប្រព័ន្ធផ្សព្វផ្សាយទៀតផង។

លោក កៅ ចុងហាវ

ក្រុមប្រឹក្សារភិបាលឯករាជ្យ

លោក កៅ ចុងហាវ គឺជាក្រុមប្រឹក្សាភិបាលឯករាជ្យនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី។ លោកបាននាំយកបទពិសោធន៍ជាច្រើនឆ្នាំក្នុង វិស័យធនាគារនៅក្រៅប្រទេស ជាពិសេសនៅប្រទេសតៃវ៉ាន់។ មុននឹងចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វាមីលី លោកបានបំពេញតួនាទីជាក្រុមប្រឹក្សាភិបាលជាមួយធនាគារ និងសហគ្រាសជាច្រើននៅក្នុងប្រទេសតៃវ៉ាន់ រួមមាន ធនាគារ លែន, ធនាគារពាណិជ្ជកម្មតៃវ៉ាន់, ធនាគារមូលបត្រ តៃវ៉ាន់, ក្រុមហ៊ុន ជីង ទូ សាងសង់ ខូអិលធីឌី, សហគ្រាសធុនតូចនិងមធ្យមនៅតៃវ៉ាន់ និងសមាគមសប្បុរធម៌ជេ អិល កម្ពុជា។