Search for:

សកម្មភាពសប្បុរសធម៌លើទឹកជំនន់


នៅក្នុងខែតុលា ឆ្នាំ ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រាលបន្ទុក និងផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងខេត្តកំពង់ធំ ដោយសារទឹកជំនន់បានធ្វើឲ្យប្រជាពលរដ្ឋចំនួន ៥៥៦ គ្រួសារទទួលរងផលប៉ះពាល់។ អាស្រ័យហេតុនេះ ធនាគារជាតិនៃកម្ពុជា និងមីក្រូហិរញ្ញវត្ថុ បានផ្តល់អំណោយដល់ជនរងគ្រោះដោយទឹកជំនន់ក្នុងគ្រួសារនីមួយៗ មានអង្ករ មី ទឹកត្រី និងទឹកស៊ីអ៊ីវ។ ក្នុងនោះយើងមិនត្រឹមតែផ្គត់ផ្គង់ដល់ក្រុមគ្រួសារដែលរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្គត់ផ្គង់ដល់វត្តអារាម មន្ទីរពេទ្យ សាលារៀន ។ល។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី តែងតែចូលរួមចំណែក និងជួយសហគមន៍ និងសង្គមរបស់យើង ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាក។ យើងយល់ពីសារៈសំខាន់នៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់សង្គម ជាពិសេសក្នុងការជួយជនងាយរងគ្រោះ ការលើកកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន ការពង្រឹងសមត្ថភាពសង្គម និងការកសាងសហគមន៍។