Search for:

សកម្មភាពសប្បុរសធម៌សាលាបឋមសិក្សា


ដោយមើលឃើញពីសារៈសំខាន់នៃការអប់រំ និងដើម្បីចូលរួមជួយដល់វិស័យអប់រំនៅកម្ពុជា គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ហ្វាមីលី បានចូលរួមចំណែកដោយផ្តល់ជាបង់អង្គុយជាច្រើនដល់ សាលាបឋមសិក្សាព្រែកលៀប ។ បង់អង្គុយទាំងនេះនឹងដាក់នៅកន្លែងសាធារណៈ និងនៅបរិវេណសួនច្បារក្នុងសាលារៀន ដែលសិស្សទាំងអស់អាចអង្គុយអានសៀវភៅ និងអង្គុយសម្រាកបានបន្ទាប់ពីពួកគេរត់លេង។
យើងនឹងបន្តជួយដល់តម្រូវការរបស់សាលាផ្សេងទៀត មិនត្រឹមតែនៅភ្នំពេញទេក៏នឹងពង្រីកជំនួយរបស់យើងទៅសាលាផ្សេងទៀតក្នុងខេត្តស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់យើង។ យើងជឿជាក់ថាការរួមចំណែករបស់យើងនឹងដើរតួយ៉ាងសំខាន់ក្នុងការជួយដល់ការរីកចម្រើននៃវិស័យអប់រំ និងសាលារៀននៅក្នុងប្រទេសកម្ពុជា ។